អ្នកជាប់ទោសបច្ចុប្បន្ន និងប្រជាជនដែលត្រូវបានដាក់ពន្ធនាគារពីមុនអាចមានសិទ្ធិ ចុះឈ្មោះ និងបោះឆ្នោត ក្នុងការបោះឆ្នោតរដ្ឋកាលីហ្វ័រញ៉ាបាន។ ស្វែងយល់បន្ថែមអំពី ៖
តម្រូវការនានានៃការទទួលបានសិទ្ធិ
ក្នុងភាពជាដៃគូជាមួយនាយកដ្ឋាន Los Angeles County Sheriffs, RR/CC ផ្តល់ជូនអ្នកទោសនានានូវឱកាសក្នុងការចុះឈ្មោះ និងធ្វើការបោះឆ្នោត។ ការកម្រិតនានាពិតជាមាន ដូច្នេះចូរអានផ្នែកនេះដើម្បីមើលថាតើលោកអ្នកមានសិទ្ធិបោះឆ្នោតឬយ៉ាងណា។
លោកអ្នកអាចចុះឈ្មោះបោះឆ្នោតប្រសិនបើលោកអ្នក ៖
- ជាពលរដ្ឋសហរដ្ឋអាមេរិក
- អ្នករស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា
- មានអាយុយ៉ាងហោចណាស់ 18 ឆ្នាំ ឬច្រើនជាងនេះនៅថ្ងៃ ឬមុនថ្ងៃបោះឆ្នោត
- មិនជាប់ពន្ធនាគារ ស្ថិតលើការដោះលែងមានលក្ខខណ្ឌ កំពុងបម្រើការឲ្យការកាត់ទោសជាប់ពន្ធនាគាររដ្ឋក្នុងពន្ធនាគាខោនធី ដែលបម្រើការឲ្យការកាត់ក្តីបទឧក្រិដ្ឋដោយយោងតាមផ្នែករង (h) នៃផ្នែកក្រមព្រហ្មទណ្ឌ 1170 ឬស្ថិតក្នុងការត្រួតត្រារបស់សហគមន៍ក្រោយការដោះលែង និង
- មិនត្រូវ បានរកឃើញថា អសមត្ថភាព ផ្លូវចិត្ត ដោយតុលាការច្បាប់។
ច្បាប់រៀបចំសម្ព័ន្ធភាពយុត្តិធម៌បទឧក្រិដ្ឋជាថ្មី
ក្នុងឆ្នាំ 2011 អង្គនីតិបញ្ញត្តិបានអនុម័ត ហើយអភិបាលបានចុះហត្ថលេខាលើ ច្បាប់រៀបចំសម្ព័ន្ធភាពយុត្តិធម៌បទឧក្រិដ្ឋជាថ្មី (CJRA) ។ ស្ថិតក្រោមផ្នែកក្រមព្រហ្មទណ្ឌ 1170 (h) ឧក្រិដ្ឋជនកម្រិតទាបដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារខោនធី និង/ឬការត្រួតត្រាដោយនាយកដ្ឋានព្យួរទោសមានលក្ខខណ្ឌរបស់ខោនធីជំនួសឲ្យពន្ធនាគាររដ្ឋ។ CJRA បានបង្កការយល់ច្រឡំមួយចំនួនអំពីសិទ្ធិបោះឆ្នោតក្នុងចំណោមប្រជាជនដែលមានការផ្តន្ទាទោសពីបទឧក្រិដ្ឋ។
លោកអ្នកមានសិទ្ធិ ប្រសិនបើលោកអ្នក ៖
- ស្ថិតក្នុងពន្ធនាគារខោនធីដែលជាប់ទោសពីបទល្មើសមជ្ឈឹម។ បទល្មើសមជ្ឈឹមមិនដែលប៉ះពាល់ដល់សិទ្ធិរបស់លោកអ្នកក្នុងការបោះឆ្នោតឡើយ។
- ស្ថិតក្នុងពន្ធនាគារខោនធីដោយសារតែពេលវេលាជាប់ពន្ធនាគារគឺជាលក្ខខណ្ឌមួយនៃការព្យួរទោសមានលក្ខខណ្ឌ។
- ស្ថិតលើការព្យួរទោសមានលក្ខខណ្ឌ។
- បានប្រតិបត្តិចប់សព្វគ្រប់ជាមួយការដោះលែងមានលក្ខខណ្ឌ ការត្រួតត្រាតម្រូវដោយច្បាប់ ឬការត្រួតត្រារបស់សហគមន៍ក្រោយពេលដោះលែង។
- សិទ្ធិបោះឆ្នោតរបស់លោកអ្នកគឺត្រូវបានស្តារឡើងវិញដោយស្វ័យប្រវត្តិនៅពេលការដោះលែងមានលក្ខខណ្ឌ ឬការត្រួត្រាត្រូវបានប្រតិបត្តិចប់សព្វគ្រប់។
លោកអ្នកមិនមានសិទ្ធិ ប្រសិនបើលោកអ្នក ៖
- ជាប់ពន្ធនាគាររដ្ឋ។
- ស្ថិតក្នុងពន្ធនាគារខោនធី ដែលបម្រើដល់ការកាត់ក្តីជាប់ពន្ធនាគាររដ្ឋ។
- ស្ថិតក្នុងពន្ធនាគារខោនធីដែលបម្រើដល់ការកាត់ក្តីបទឧក្រិដ្ឋ ស្ថិតក្រោមក្រមព្រហ្មទណ្ឌ ផ្នែក 1170(h) ។
- ស្ថិតក្នុងការដោះលែងមានលក្ខខណ្ឌ ការត្រួតត្រាតម្រូវដោយច្បាប់ ឬការត្រួតត្រារបស់សហគមន៍ក្រោយដោះលែង។
ការចុះឈ្មោះអ្នកបោះឆ្នោត
លោកអ្នកអាចចុះឈ្មោះបោះឆ្នោតនៅពេលណាក៏បាន ប៉ុន្តែដើម្បីមានសិទ្ធិទទួលបានការបោះឆ្នោះខាងមុខ លោកអ្នកត្រូវតែចុះឈ្មោះឲ្យបានដប់ប្រាំ(15) ថ្ងៃ មុនពេលបោះឆ្នោតជាក់លាក់នោះ។
- បំពេញបែបបទស្នើសុំសម្រាប់អ្នកទោស ហើយសរសេរ "បែបបទចុះឈ្មោះអ្នកបោះឆ្នោត" នៅជាប់ពាក្យ "ផ្សេងៗ"
- បំពេញបែបបទចុះឈ្មោះអ្នកបោះឆ្នោត
- ប្រាកដថាបញ្ចូលអាសយដ្ឋានគេហដ្ឋានស្នាក់នៅ/អចិន្រ្តៃយ៍របស់លោកអ្នកក្នុងប្រអប់ទី 4 និង 5
- បញ្ចូលអាសយដ្ឋានសំបុត្រពន្ធនាគាររបស់លោកអ្នកក្នុងប្រអប់ទី 7 និង 8 ៖
P.O. Box 86164
Terminal Annex / Booking #_____
Los Angeles, CA 90086-0164
- ត្រួតពិនិត្យបែបបទចុះឈ្មោះឡើងវិញ ហើយធ្វើឲ្យប្រាកដថាវាត្រូវបានចុះហត្ថលេខា និងព័ត៌មានទាំងអស់គឺពេញលេញ
- ផ្ញើបែបបទចុះឈ្មោះអ្នកបោះឆ្នោត
លោកអ្នកអាច
ពិនិត្យមើលស្ថានភាពចុះឈ្មោះអ្នកបោះឆ្នោតរបស់លោកអ្នក។
ត្រូវបានដោះលែងពីការឃុំឃាំង?
នៅពេលលោកអ្នកត្រូវបានដោះលែងពីមន្ទីរឃុំឃាំង លោកអ្នកគួរតែចុះឈ្មោះបោះឆ្នោតឡើងវិញ ដើម្បីឲ្យសម្ភារៈបោះឆ្នោតអាចត្រូវបានផ្ញើទៅកាន់លោកអ្នកតាមអាសយដ្ឋានត្រឹមត្រូវ។ បើមិនដូច្នោះទេ សម្ភារៈបោះឆ្នោតរបស់លោកអ្នកអាចត្រូវបានផ្ញើទៅកាន់មណ្ឌលថែទាំ ឬបានត្រឡប់មកការិយាល័យបោះឆ្នោតខោនធីវិញ ជាសំបុត្រដែលមិនអាចផ្ញើបន្តបាន។
ចុះឈ្មោះបោះឆ្នោតឡើងវិញ ប្រសិនបើលោកអ្នក ៖
- បានបញ្ចប់ការកាត់ទោសបទឧក្រិដ្ឋ និងមិនស្ថិតនៅក្នុងការដោះលែងមានលក្ខខណ្ឌ
- បានផ្លាស់ប្តូរអាសយដ្ឋានអចិន្រ្តៃយ៍របស់លោកអ្នក
- បានផ្លាស់ប្តូរឈ្មោះរបស់លោកអ្នក
- បានផ្លាស់ប្តូរគណបក្សនយោបាយរបស់លោកអ្នក
ធនធាននានា
សម្រាប់ព័ត៌មានបន្ថែម សូមយោងទៅលើ ៖