វិធីបោះឆ្នោតលើសន្លឹកឆ្នោតអេឡិចត្រូនិកផ្នែកយោធានិងនៅបរទេស
ខោនធី L.A. បានធ្វើឱ្យការបោះឆ្នោតនៅក្រៅប្រទេសមានភាពងាយស្រួលជាងមុន
បំពេញសន្លឹកឆ្នោតសរសេរបញ្ចូលឈ្មោះសហព័ន្ធ
មូលហេតុសម្រាប់សន្លឹកឆ្នោតសរសេរបញ្ចូលឈ្មោះសហព័ន្ធ៖
- ប្រសិនបើដោយសារតែសេវាកម្មយោធាឬកត្តាផ្សេងទៀត អ្នកមិនទទួលបានការបញ្ជូនសំបុត្រធម្មតាទេ អ្នកអាចប្រើសន្លឹកឆ្នោតសរសេរបញ្ចូលឈ្មោះសហព័ន្ធដើម្បីបោះឆ្នោត។ ប៉ុន្តែអ្នកត្រូវតែជាអ្នកចុះឈ្មោះបោះឆ្នោតនៅខោនធី Los Angeles ។ (PDF)
- ប្រសិនបើអ្នកជាអ្នកបោះឆ្នោតជាយោធានិងនៅបរទេសហើយចង់បោះឆ្នោតអោយបេក្ខជនដែលត្រូវសរសេរបញ្ចូលឈ្មោះ អ្នកត្រូវបំពេញនិងផ្ញើតាមសំបុត្រឬផ្ញើតាមទូរសារនូវសន្លឹកឆ្នោតសរសេរបញ្ចូលឈ្មោះសហព័ន្ធជាមួយនឹងសន្លឹកឆ្នោតពិសេស។ (PDF)
វិធីផ្ញើសន្លឹកឆ្នោតរបស់អ្នកមកវិញ
អ្នកបោះឆ្នោតជាយោធានិងនៅបរទេសមានជម្រើសក្នុងការប្រគល់សន្លឹកឆ្នោតរបស់ពួកគេត្រឡប់មកវិញតាមរយៈទូរសារឬសំបុត្រ។ សន្លឹកឆ្នោតដែលផ្ញើតាមទូរសារត្រូវតែទទួលបានត្រឹមម៉ោង 8 យប់នៅថ្ងៃបោះឆ្នោត។ សន្លឹកឆ្នោតដែលត្រូវផ្ញើតាមប្រៃសណីយ៍ត្រូវតែមានបោះត្រាប្រៃសនីយ៍ឲ្យទាន់ថ្ងៃបោះឆ្នោតនិងទទួលបានក្នុងរយៈពេល 7 ថ្ងៃ។
បញ្ជូនតាមទូរសារ
នៅពេលប្រើសន្លឹកឆ្នោតអេឡិចត្រូនិកយោធានិងនៅបរទេស អ្នកនឹងត្រូវបានណែនាំអំពីរបៀបប្រគល់សន្លឹកឆ្នោតរបស់អ្នកមកវិញតាមរយៈទូរសារ។
ដើម្បីឱ្យសន្លឹកឆ្នោតរបស់អ្នកត្រូវបានរាប់ អ្នកត្រូវតែបំពេញ ចុះហត្ថលេខា និងផ្ញើតាមទូរសារនូវទម្រង់បែបបទសម្បថសន្លឹកឆ្នោតរួមជាមួយសន្លឹកឆ្នោតដែលបានបោះឆ្នោតរបស់អ្នក។ (PDF)
សូមចងចាំថា តាមរយៈការផ្ញើទូរសារសន្លឹកឆ្នោតដែលបានបោះឆ្នោតរួច អ្នកកំពុងលះបង់សិទ្ធិរបស់អ្នកក្នុងការរក្សាការសម្ងាត់។
ទូរសារទៅ៖
- (562) 232-7924
- (877) 614-1127
ផ្ញើតាមប៉ុស្តប្រៃសនីយ៍
ភ្ជាប់សន្លឹកឆ្នោតដែលបានបោះឆ្នោតរួចរបស់អ្នកនៅក្នុងស្រោមសំបុត្របោះឆ្នោតផ្ញើតាមសំបុត្រ ចុះហត្ថលេខា បិទ និងផ្ញើទៅ៖
Los Angeles County Registrar-Recorder/County Clerk
Vote By Mail Section
P.O. Box 30960
Los Angeles, CA 90030-0960
កាលបរិច្ឆេទផ្ញើសំបុត្រដែលបានណែនាំសម្រាប់សន្លឹកឆ្នោតដែលបានបោះឆ្នោតរួច៖
- ពីប្រទេស Iraq, Afghanistan, ទីតាំងនៃនាវាកងទ័ពជើងទឹក៖ 4 សប្តាហ៍មុនការបោះឆ្នោត
- ពីទីតាំងយោធានៅឯបរទេសផ្សេងទៀត៖ 3 សប្តាហ៍មុនការបោះឆ្នោត
- ពីទីតាំងក្រៅប្រទេសផ្សេងទៀត៖ 4 សប្តាហ៍មុនការបោះឆ្នោត (អាស្រ័យលើសេវាកម្មប្រៃនីយ៍បរទេស)
- ពីក្នុងសហរដ្ឋអាមេរិក៖ 1 សប្តាហ៍មុនការបោះឆ្នោត