ក្នុងនាមជាយោធា ឬអ្នកបោះឆ្នោតក្រៅប្រទេស អ្នកនឹងជួបប្រទះដំណើរការចុះឈ្មោះរបស់អ្នកបោះឆ្នោតដូចគ្នានឹងប្រជាពលរដ្ឋដទៃទៀតដែរនៅក្នុងខោនធី LA ។ ទោះជាយ៉ាងណា អ្នកមានជម្រើសកាន់តែច្រើនសម្រាប់ដាក់សំណុំបែបបទ។
តើអ្នកមានលក្ខណសម្បត្តិជាយោធា និង អ្នកបោះឆ្នោតក្រៅប្រទេសឬទេ?
អ្នកត្រូវតែជាមនុស្សម្នាក់ក្នុងល័ក្ខខ័ណ្ឌខាងក្រោម ៖
- សមាជិកសកម្មឬបំរុងមួយរបស់កងកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក
- ប្តីប្រពន្ធ ឬអ្នកក្រោមបន្ទុករបស់ជនណាម្នាក់នៅក្នុងកងកម្លាំងប្រដាប់អាវុធ
- ជាពលរដ្ឋសហរដ្ឋអាមេរិកដែលរស់នៅខាងក្រៅដែនដីកំណត់របស់សហរដ្ឋអាមេរិក ឬរបស់ DC
(បេក្ខជនទាំងអស់ដែលមានស្ថានភាពជាអ្នកបោះឆ្នោតជាយោធា និងក្រៅប្រទេសត្រូវតែមានគ្រប់លក្ខណៈតាមតម្រូវការនានានៃការចុះឈ្មោះអ្នកបោះឆ្នោត។)
ក្រោមច្បាប់នៃសហព័ន្ធ UOCAVA ឆ្នាំ1986 យោធា/សមាជិកបម្រើការងារក្នុងឯកសណ្ឋាន និងជាពលរដ្ឋសហរដ្ឋអាមេរិកដែលរស់នៅក្រៅដែនដីកំណត់ទឹកដីរបស់សហរដ្ឋអាមេរិកឬ District of Columbia សម្រាប់ហេតុផលការងារ កម្មវិធីការសិក្សា ឬសេវាយោធា (រួមទាំងប្តីប្រពន្ធឬអ្នកក្រោមបន្ទុកនៃយោធាណាមួយ) មានសិទ្ធិចុះឈ្មោះបោះឆ្នោត និងស្នើសុំសន្លឹកឆ្នោតបោះដោយផ្ញើតាមសំបុត្រ (អវត្តមាន) ។ សកម្មភាពនេះគឺត្រូវបានគ្រប់គ្រងដោយកម្មវិធីជំនួយការបោះឆ្នោតរបស់សហព័ន្ធ។
របៀបចុះឈ្មោះបោះឆ្នោត
សម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទមកកាន់ (562) 466-1323 ឬ (800) 815-2666 ។
ចុះឈ្មោះបោះឆ្នោតឡើងវិញ
ចុះឈ្មោះឡើងវិញនៅពេលណាដែលអ្នក ៖
- ផ្លាស់ប្តូរអាសយដ្ឋាន
- ផ្លាស់ប្តូរឈ្មោះ
- ផ្លាស់ប្តូរគណបក្សនយោបាយ
ប្រសិនបើអ្នកបានត្រូវបានរំសាយចេញពីយោធា ឬមិនរស់នៅក្រៅដែនដីកំណត់របស់សហរដ្ឋអាមេរិកឬរបស់ DC អ្នកគួរតែចុះឈ្មោះឡើងវិញដើម្បីបោះឆ្នោតដោយប្រើសំណុំបែបបទធម្មតានៅក្នុងរដ្ឋរបស់អ្នក។