គណៈកម្មការផ្តល់ឱវាទផ្នែកភាពងាយស្រួលចេញចូលបោះឆ្នោត (Voting Accessibility Advisory Committee, VAAC) បានត្រូវបង្កើតឡើងក្នុងឆ្នាំ 2006 ដើម្បីជួយមន្ត្រីកត់ត្រា-មន្ត្រីចុះបញ្ជី/ស្មៀនរបស់ខោនធី ក្នុងការអនុវត្តិន៍យុទ្ធសាស្ត្រថ្មីៗ ដូចជាការធ្វើឲ្យការងាយចេញចូល និងការចូលរួមដំណើរការបោះឆ្នោត កាន់តែល្អប្រសើរឡើង សម្រាប់ជនក្នុងវិសាលគមនៃប្រជាពលរដ្ឋមានពិការភាព។
ការទទួលខុសត្រូវ
- ចូលរួមអង្គប្រជុំ VAAC រៀងរាល់ពីរខែម្ដង។ អង្គប្រជុំទាំងនេះត្រូវបានអនុញ្ញាតឲ្យចូលរួមតាមទូរស័ព្ទបាន ក៏ប៉ុន្តែអ្នកចូលរួមត្រូវបានលើកទឹកចិត្ត ឲ្យរួមដោយផ្ទាល់ យ៉ាងតិចណាស់ពាក់កណ្ដាលអង្គប្រជុំ។
- ផ្ដល់ឱវាទ ដើម្បីដោះស្រាយឧបសគ្គ ដែលរារាំងដល់ការបង្កភាពងាយស្រួលចេញចូលបោះឆ្នោត។
- ផ្ដល់អនុសាសន៍ដល់ក្រសួង ដើម្បីកែសម្រួលគេហទំព័រ និងសម្ភារៈអប់រំ ដែលទាក់ទងការបង្កភាពងាយស្រួលចេញចូលបោះឆ្នោត។
- ជួយអង្កេតមើលអំពីការបង្កភាពងាយស្រួលចេញចូលបោះឆ្នោតនៅការិយាល័យបោះឆ្នោតនីមួយៗ។
- ផ្ដល់អនុសាសន៍ផ្សេងៗពាក់ព័ន្ធមាតិកានៃសម្ភារៈ និងថ្នាក់បណ្ដុះបណ្ដាលមន្ត្រីរៀបចំការបោះឆ្នោត។
- ផ្ដល់អនុសាសន៍ពាក់ព័ន្ធការផ្ដល់សេវាបម្រើសហគមន៍របស់អ្នកមានពិការភាព។
សមាជិកភាព
រចនាសម្ព័ន្ធគណៈកម្មការនេះរួមមានសមាសភាពចូលរួមដោយអ្នកតំណាង មកពី ៖
- ក្រុមប្រឹក្សាជនពិការភ្នែករបស់រដ្ឋ California
- មជ្ឈមណ្ឌលរស់នៅឯកជនរបស់រដ្ឋ California
- សាលាក្រុង Whittier
- ក្រសួងពិការភាពរបស់សាលាក្រុង Los Angeles
- សិទ្ធិជនមានពិការភាពរបស់រដ្ឋ California
- សាជីវកម្មមជ្ឈមណ្ឌលធនធានពិការភាព
- ការិយាល័យនាយកប្រតិបត្តិរបស់ខោនធី Los Angeles
- ក្រសួងស្ដារនីតិសម្បទារបស់រដ្ឋ California
- សហគិលានវិកល/ពិការភាពខួរក្បាល
- មជ្ឈមណ្ឌលសម្រាប់សិក្សាពិការភាព និងការរួមបញ្ចូលសហគមន៍ (USC)
- មជ្ឈមណ្ឌល Westside សម្រាប់ការរស់នៅដោយឯករាជ្យ