មន្ត្រីឃ្លាំមើលការបោះឆ្នោត គឺជាមនុស្សដែលផ្ដោតអារម្មណ៍ទៅលើដំណើរការបោះឆ្នោត ដែលទទួលបានសិទ្ធិឃ្លាំមើលកិច្ចប្រតិបត្តិការនៅកន្លែងបោះឆ្នោតក្នុងពេលម៉ោងបោះ ឆ្នោត។ តែទោះជាយ៉ាងណា មន្ត្រីឃ្លាំមើលការបោះឆ្នោតមិនអាចបន្ទុចបង្អាក់ដំណើរការបោះឆ្នោត ឬធ្វើអន្តរាគមន៍លើសិទ្ធិអ្នកបោះឆ្នោតក្នុងការបោះឆ្នោតសម្ងាត់នោះទេ។ ជាញឹកញាប់ មន្ដ្រីឃ្លាំមើលការបោះឆ្នោតតំណាងឲ្យបេក្ខជន យុទ្ធនាការណ៍នយោបាយ និង/ឬអង្គការនានា។
សម្រាប់ព័ត៌មានបន្ថែមអំពីការឃ្លាំមើលការបោះឆ្នោត ការឃោសនារកសំលេងឆ្នោត និងប្រព័ន្ធព័ត៌មាននៅកន្លែងបោះឆ្នោត សូមអាន មគ្គុទ្ទេសក៍សម្រាប់អ្នកឃ្លាំមើលការបោះឆ្នោត។
សេចក្ដីណែនាំសម្រាប់អ្នកសង្កេតការណ៍កន្លែងបោះឆ្នោត
- ការសង្កេតការណ៍ចាប់ផ្ដើមនៅពេលការបោះឆ្នោតចាប់បើកនៅម៉ោង 7 ព្រឹក។ អ្នកសង្កេតការណ៍ត្រូវចុះឈ្មោះចូលជាមួយនឹងមន្ត្រីអង្កេតទីកន្លែងបោះឆ្នោត។ (E.C. § 14221)
- មុខងាររបស់លោកអ្នកគឺសង្កេតមើលនីតិវិធី។ ការប៉ះពាល់ ឬកាន់សន្លឹកឆ្នោត ឬសំភារៈបោះឆ្នោតនានាត្រូវហាមឃាត់។
- សកម្មភាពរបស់អ្នកសង្កេតការណ៍មិនត្រូវរំខានដល់ដំណើរការរបស់អ្នកបោះឆ្នោត ឬបណ្តាលឲ្យអ្នកបោះឆ្នោតមានអារម្មណ៍ត្រូវបានគំរាមកំហែង។ បើសិនជាសកម្មភាពរបស់លោកអ្នកត្រូវបានគេមើលឃើញ ថាជាការគំរាមកំហែងលើអ្នកបោះឆ្នោត ឬធ្វើឲ្យរាំងស្ទះដល់ដំណើរការបោះឆ្នោត នោះលោកអ្នកនឹងត្រូវគេសុំឲ្យចាកចេញ។ (E.C. § 18370, 18540, 18541)
អ្នកសង្កេតការណ៍មិនអាចបង្កឧបសគ្គដល់អ្នកបោះឆ្នោតនៅក្នុង ឬស្ថិតក្នុងចម្ងាយ 100 ហ្វីត នៃកន្លែងបោះឆ្នោតឡើយ។ (E.C. § 14240)
- សំណួរដែលពាក់ព័ន្ធនីតិវិធីគួរតែសំដៅដោយផ្ទាល់ទៅអធិការទទួលបន្ទុក។ អ្នកសង្កេតការណ៍គួរជូនដំណឹងទៅកាន់អធិការនៅពេលចាកចេញទៅសម្រាក និងនៅពេលល្ងាច។
- ប្រសិនបើលោកអ្នកជឿជាក់ថា នីតិវិធីដែលបានបង្កើតឡើងមិនបានត្រូវគេអនុវត្តតាមទេ សូមរាយការណ៍ទៅអធិការ និងប្រើប្រាស់សៀវភៅរាយការណ៍របស់អ្នកសង្កេតការណ៍ដើម្បីកត់ត្រានូវឧបទ្ទេវហេតុដែលត្រូវមានលេខតំបន់ លេខក្រុម ពេលវេលាដែលកើតឧបទ្ទេវហេតុ និងព័ត៌មានលម្អិតផ្សេងៗដែលទាក់ទងនឹងបញ្ហា។
- អ្នកសង្កេតការណ៍មិនត្រូវ ៖
- ប៉ះពាល់សំភារៈ ឬឧបករណ៍បោះឆ្នោតផ្សេងៗ ឬអង្គុយនៅលើតុការងាររបស់មន្ត្រីរៀបចំ។
- សន្ទនាជាមួយអ្នកបោះឆ្នោត (ក្នុងចម្ងាយ 100 ហ្វីតពីច្រកចូលកន្លែងបោះឆ្នោត) អំពីការបោះឆ្នោត ឬនិយាយទៅកាន់អ្នកបោះឆ្នោតអំពីលក្ខណៈសម្បត្តិរបស់គេចំពោះការបោះឆ្នោត។
- បង្ហាញសំភារៈការបោះឆ្នោតផ្សេងៗ ឬពាក់សញ្ញាសម្គាល់ ឡេវ ឬសំលៀកបំពាក់ឃោសនា។
- ស្លៀកពាក់ឯកសណ្ឋានរបស់មន្ត្រីសន្ដិភាព អ្នកយាមឯកជន ឬបុគ្គលិកសន្ដិសុខ។
- ប្រើប្រាស់ទូរស័ព្ទដៃ ផេចជឺរ ឬវិទ្យុទាក់ទងនៅក្នុងកន្លែងបោះឆ្នោត និង/ឬក្នុងចម្ងាយ 100 ហ្វីតពីច្រកចូលកន្លែងបោះឆ្នោត។
- ប្រើប្រាស់ទូរស័ព្ទ កុំព្យូទ័រ ឬបរិក្ខារកន្លែងបោះឆ្នោតនៅកន្លែងបោះឆ្នោត ឬកន្លែងរាប់សន្លឹកឆ្នោតកណ្ដាល។
- ប៉ះពាល់បគ្គលិកបម្រើការបោះឆ្នោត។
- បរិភោគអាហារ ឬភេសជ្ជៈនៅក្នុងកន្លែងបោះឆ្នោត។
- ពិភាក្សាជាមួយបុគ្គលិកប្រចាំតំបន់ខណៈពេលពួកគេកំពុងដំណើរការរៀបចំអ្នកបោះឆ្នោត/សន្លឹកឆ្នោត។
- ជួយក្នុងកិច្ចប្រតិបត្តិនានានៅកន្លែងបោះឆ្នោត។
- សន្តិសុខសន្លឹកឆ្នោតនិងការការពារសំភារៈបោះឆ្នោតសំខាន់ៗគឺជាកង្វល់ចំបង។ ប្រសិនបើអ្នកធ្វើការបោះឆ្នោតយល់ថាអ្នកសង្កេតការណ៍រំលោភបំពាន គាត់នឹងត្រូវស្នើសុំអោយចាកចេញ។
ដើម្បីស្វែងយល់អំពីការសង្កេតការណ៍នៅឯទីស្នាក់ការមជ្ឈមណ្ឌល បូកសរុប (Tally Center) នៅក្នុងក្រុង Norwalk សូមមើលផែនការគណៈអ្នកសង្កេតការណ៍ការបោះឆ្នោតនៅខាងក្រោមការបោះឆ្នោតពេលខាងមុខ។