បច្ចុប្បន្ន សេវាកម្មនេះ អនុញ្ញាតឲ្យអ្នកមើល និងបោះពុម្ពសេចក្តីថ្លែងនៃការបញ្ចេញព័ត៌មានពីយុទ្ធនាការឃោសនាដែលបានធ្វើឡើង សំរាប់សំណើប្រជាមតិ B នៃបេក្ខជន នៅក្នុងទ្រង់ទ្រាយជារូបភាព និងដាក់ដោយអនុលោមតាមច្បាប់របស់រដ្ឋ និងរបស់ខោនធី។ ព័ត៌មាននៅលើគេហទំព័រនេះ គឺអាចរកបានតាមរយៈការបោះឆ្នោត បេក្ខជន/អ្នកកាន់តំណែង ឈ្មោះគណៈកម្មការ និងវិធានការ។ ទម្រង់បែបបទទិន្នន័យ 460 ចាប់ពីឆ្នាំ 2006 មកដល់បច្ចុប្បន្ន គឺអាចរកបាន។
តើមានព័ត៌មានហិរញ្ញវត្ថុសំរាប់យុទ្ធនាការឃោសនាអ្វីខ្លះ?
ព័ត៌មានហិរញ្ញវត្ថុសំរាប់យុទ្ធនាការឃោសនាសំរាប់ឆ្នាំបោះឆ្នោតចាប់តាំងពីឆ្នាំ 2004 គឺអាចរកបាននៅលើគេហទំព័រនេះសំរាប់បុគ្គលដូចខាងក្រោម ៖ ក្រុមប្រឹក្សាអនុរក្ស នគរបាលខោនធី អ្នកវាយតម្លៃ មេធាវីមណ្ឌល និងគណៈកម្មការគ្រប់គ្រងរបស់គេ បេក្ខជន/អ្នកកាន់តំណែងខោនធី និងគណៈកម្មការគ្រប់គ្រងរបស់ពួកគេ ព្រមទាំងគណៈកម្មការដែលគាំទ្រ ឬប្រឆាំងវិធានការខោនធី។
សេចក្តីថ្លែងការណ៍បេក្ខជនផ្សេងៗទៀតទាំងអស់សំរាប់តំណែងមិនទូទាំងខោនធី គឺអាចរកបានជាច្បាប់ចម្លងរឹងនៅទីស្នាក់ការការិយាល័យ Norwalk នៅថ្ងៃធ្វើការចាប់ពីម៉ោង 8 ព្រឹក ដល់ 5 ល្ងាច ៖
Campaign Finance
12400 Imperial Hwy., Room 2003
Norwalk, CA 90650
របៀបមើលព័ត៌មានយុទ្ធនាការឃោសនា
សំណើប្រជាមតិ B បេក្ខជនដែលចង់បានព័ត៌មានហិរញ្ញវត្ថុសំរាប់យុទ្ធនាការឃោសនា អាចប្រឹក្សាជាមួយ ទំព័រ ការបញ្ចេញព័ត៌មានហិរញ្ញវត្ថុសំរាប់យុទ្ធនាការឃោសនា ៖ ព័ត៌មានសំរាប់បេក្ខជន
សាធារណជនទូទៅ អាចមើលព័ត៌មានបង្ហាញពីយុទ្ធនាការឃោសនារបស់បេក្ខជនសំរាប់សំណើប្រជាមតិ B និងអ្នកកាន់តំណែងការិយាល័យ នៅ ទំព័រ ការបញ្ចេញព័ត៌មានហិរញ្ញវត្ថុសំរាប់យុទ្ធនាការឃោសនា ៖ ព័ត៌មានសំរាប់សាធារណជនទូទៅ
សំរាប់ពត៌មានអំពីកំណត់កំរឹតវិភាគទានសំរាប់យុទ្ធនាការ សូមចុចនៅ ទីនេះ ។
ព័ត៌មានដែលមានសំរាប់សាធារណជនទូទៅ
- ទម្រង់បែបបទដែលបានតាក់តែង 460 ចាប់ពីឆ្នាំ 2003 ដល់ 2006
- ទម្រង់បែបបទដែលបានតាក់តែង 496 ៖ របាយការណ៍ចំណាយឯករាជ្យ 24 ម៉ោង
- ទម្រង់បែបបទដែលបានតាក់តែង 497 ៖ របាយការណ៍ចូលរួម 24 ម៉ោង
- ទម្រង់បែបបទ 803 - ការបង់ប្រាក់បញ្ជា ៖ ព័ត៌មានអំពីការបង់ប្រាក់សំរាប់សកម្មភាពនីតិបញ្ញត្តិ, រដ្ឋាភិបាល ឬសប្បុរសធម៌
អំពីសំណើប្រជាមតិ B
ខោនធី Los Angeles បានអនុវត្តបទបញ្ញត្តិដែលត្រូវបានស្គាល់ថាជាសំណើប្រជាមតិ B ដែលដាក់កំរិតដល់ការចូលរួមវិភាគទានយុទ្ធនាការឃោសនាដល់បេក្ខជនសំរាប់ការបោះឆ្នោតយកតំណែងខោនធី។ សំណើប្រជាមតិ B អនុវត្តទៅលើបេក្ខជន ដែលឈរឈ្មោះសំរាប់តំណែងជាអ្នកវាយតម្លៃ មេធាវីមណ្ឌល នគរបាល និងសមាជិកក្រុមប្រឹក្សាអនុរក្ស។
សំរាប់ព័ត៌មានអំពីសំណើប្រជាមតិ B សូមអាន បទបញ្ញត្តិសំណើប្រជាមតិ B និង កូនសៀវភៅសំណើប្រជាមតិ B។