ដើម្បីស្នើសុំលេខសម្គាល់ការចូល ID និងពាក្យសម្ងាត់ បេក្ខជន, ហេរញ្ញិក ឬជំនួយការហេរញ្ញិកគួរបំពេញសំណុំ បែបបទចុះឈ្មោះរបស់អ្នកប្រើ TRACCER ហើយផ្ញើត្រឡប់ទៅជូនរដ្ឋបាល TRACCER ។
ដើម្បីដាក់សេចក្តីថ្លែងការណ៍នៅលើ TRACCER អ្នកកាន់តំណែងការិយាល័យ បេក្ខជន ហេរញ្ញិកផ្លូវការរបស់បេក្ខជន ឬហេរញ្ញិកជំនួយការ អាចទទួលយក ID ចូល និងពាក្យសម្ងាត់ TRACCER បាន។ បុគ្គលទាំងនេះ អាចទូរស័ព្ទ ឬមកកាន់ការិយាល័យ RR/CC ដើម្បីទទួលយក ID ចូល និងពាក្យសម្ងាត់។ អ្នកអាចទូរស័ព្ទមក RR/CC តាមលេខ (562) 462-2339 នៅចន្លោះម៉ោងធ្វើការគឺ ម៉ោង 8 ព្រឹក និង 5 ល្ងាច ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងថ្ងៃឈប់សម្រាក)។
"អ្នកអាចមកកាន់ការិយាល័យធំ RR/CC នៅ
12400 E. Imperial Hwy., Room 2003, Norwalk, CA 90650។ ហើយអ្នក ក៏អាចទាក់ទងមកកាន់ការិយាល័យតាមរយៈអ៊ីម៉ែលផងដែរtraccer@rrcc.lacounty.gov។ លេខ ID ឬ ពាក្យសម្ងាត់ មិនចាំបាច់សំរាប់ការមកជួបដោយផ្ទាល់ខ្លួននោះទេ។ អ្នកមកជួប អាចមើល ឬស្វែងរកព័ត៌មានដែលបានបញ្ជូនរួចដោយអ្នករៀបចំសំណុំឯកសារ។