Skip to Content

របៀបដើម្បីទទួលបាន សន្លឹកឆ្នោត

អ្នកបោះឆ្នោតជាយោធា និងនៅក្រៅប្រទេសអាចស្នើរសុំសន្លឹកឆ្នោតបោះដោយផ្ញើតាមសំបុត្រ (អវត្តមាន) ដោយប្រើ ពាក្យបែបបទសុំប័ណ្ណប្រៃសនីយ៍សហព័ន្ធ (FPCA)

ប្រសិនបើលោកអ្នកចង់ឲ្យមានការទទួលស្គាល់ដោយ Los Angeles ខោនធី ថាជាអ្នកបោះឆ្នោតជាយោធា និងនៅក្រៅប្រទេសលោកអ្នកត្រូវបំពេញបែបបទ FPCA និងស្នើសុំសន្លឹកឆ្នោតបោះដោយផ្ញើតាមសំបុត្រ ដើម្បីធ្វើការបោះឆ្នោត។

  • ទទួលពាក្យបែបបទសុំប័ណ្ណប្រៃសនីយ៍សហព័ន្ធ
  • បំពេញបែបបទ FPCA
    • សម្រាប់សំនួរ ឬជំនួយអំពីការបំពេញទម្រង់បែបបទនេះ សូមចូលទស្សនាគេហទំព័ររបស់កម្មវិធីជំនួយការបោះឆ្នោតសហព័ន្ធ
    • នៅពេលដែលលោកអ្នកបានបំពេញទម្រង់បែបបទ FPCA របស់លោកអ្នករួចរាល់ហើយ សូមពិនិត្យមើលវាឡើងវិញម្ដងទៀត ដើម្បីឲ្យប្រាកដថា ព័ត៌មានទាំងអស់ពិតជាត្រឹមត្រូវ។
  • ផ្ញើបញ្ជូនបែបបទ FPCA តាមមធ្យោបាយមួយក្នុងចំណោមមធ្យោបាយបី
    • ផ្ញើអ៊ីម៉ែលនូវទម្រង់បែបបទដែលបានស្កេនរួចទៅកាន់ militaryoverseasAV@rrcc.lacounty.gov
    • ផ្ញើបែបបទតាមទូរសារតាមលេខ (562) 462-2354
    • ផ្ញើទម្រង់បែបបទទៅ ៖

      Los Angeles County Registrar-Recorder/County Clerk

      Vote by Mail Section

      P.O. Box 30450

      Los Angeles, CA 90030-0450

    ចំណាំ ៖ ទម្រង់បែបបទ FPCA ត្រូវតែបានទទួលដោយការិយាល័យមន្ត្រីចុះបញ្ជី-មន្ត្រីធ្វើកំណត់ត្រា/ស្មៀនខោនធី ក្នុងរយៈពេល (7) ថ្ងៃមុនការបោះឆ្នោត។ ជាអនុសាសន៍ អ្នកបោះឆ្នោតដែលនៅក្រៅសហរដ្ឋអាមេរិកត្រូវដាក់ពាក្យឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីធានាថាការបញ្ជូនមក និងផ្ញើត្រលប់ទៅវិញនូវសន្លឹកឆ្នោតបានទាន់ពេលវេលា។ សន្លឹកឆ្នោតដែលបានបោះហើយត្រូវស្ថិតនៅក្នុងការិយាល័យត្រឹមម៉ោង 8 ល្ងាច នៅថ្ងៃបោះឆ្នោត។
  • ទទួលយកសន្លឹកឆ្នោតរបស់លោកអ្នក ៖  លោកអ្នកនឹងទទួលបានសន្លឹកឆ្នោតបោះដោយផ្ញើតាមសំបុត្រនៅក្នុងសន្លឹកឆ្នោតគំរូផ្លូវការមួយ។

  •  

Icon - Close