Skip to Content

សេវាកម្មនៅថ្ងៃបោះឆ្នោត

Woman Holding Vote Pin

សិក្សាស្វែងយល់អំពីសេវាកម្មនានានៅកន្លែងបោះឆ្នោត នៅថ្ងៃបោះឆ្នោត ៖

ទិដ្ឋភាពទូទៅ

Los Angeles ខោនធី ខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីរកទីតាំងសម្រាប់បោះឆ្នោតល្អៗ ដែលត្រូវទៅតាមតម្រូវការរបស់អ្នកបោះឆ្នោតដែលមានក្ដីបារម្ភចំពោះច្រកចេញចូលកន្លែងបោះឆ្នោត។ ដើម្បីជួយអ្នកបោះឆ្នោតដែលមានបញ្ហាក្នុងការចេញចូល ទីតាំងបោះឆ្នោតទាំងអស់ត្រូវសម្គាល់ដោយភាពងាយស្រួលក្នុងការចេញចូល។

សេវានានានៅកន្លែងបោះឆ្នោត

  • បន្ទប់បោះឆ្នោតដោយប្រើសំលេង
  • ការបោះឆ្នោតនៅតាមដងផ្លូវចិញ្ចើមថ្នល់
  • ប៊ិចចំណុចតូចៗដែលប្រើសម្រាប់ការបោះឆ្នោតដោយប្រព័ន្ធ InkaVote ដែលមានក្បាលកាន់យ៉ាងមាំ
  • ប៊ិចហ្វឺតពណ៌ខ្មៅ 20/20
  • ឧបករណ៍ពង្រីក
  • ជំនួយការបុគ្គលិកបោះឆ្នោតនៅគ្រប់ជំហានទាំងអស់ក្នុងដំណើរការបោះឆ្នោត
  • ច្រកផ្លូវអាលុយមីញ៉ូមដែលអាចរំកិលបាន (មិនមាននៅគ្រប់ទីកន្លែងទាំងអស់ទេ)
  • បន្ទប់បោះឆ្នោតដែលអាចឲ្យកៅអីរុញចេញចូលបាន
  • ផ្លាកសញ្ញាចំណតចេញចូល

សេវានៅថ្ងៃបោះឆ្នោត

ខាងក្រោមនេះគឺជាសេវានានាដែលអាចរកបាននៅកន្លែងបោះឆ្នោតនៅថ្ងៃបោះឆ្នោត ៖

  • កន្លែងបោះឆ្នោតដែលអាចចេញចូលបាន៖ សញ្ញាចេញចូលជាអន្ដរជាតិត្រូវគេប្រើប្រាស់នៅលើប័ណ្ណព័ត៌មានសន្លឹកឆ្នោតគំរូនីមួយៗដើម្បីចង្អុលបង្ហាញ ថាតើកន្លែងបោះឆ្នោតនោះអាចឲ្យអ្នកបោះឆ្នោតដែលជិះរទេះរុញចេញចូលបានដែរឬទេ។ បច្ចុប្បន្ននេះ 95% នៃកន្លែងបោះឆ្នោតក្នុង LA ខោនធីគឺអាចប្រើប្រាស់ចេញចូលបាន។
    • ប្រសិនបើទីតាំងបោះឆ្នោតរបស់លោកអ្នកមិនអាចចេញចូលបានទេ លោកអ្នកអាចបោះឆ្នោតនៅកន្លែងដែលចេញចូលបាននៅក្បែរនោះ  (សូមមើល កន្លែងបោះឆ្នោតដែលគ្មានលទ្ធភាពចេញចូល និង កន្លែងបោះឆ្នោតជំនួស) ឬនៅខាងក្រៅទីកន្លែងបោះឆ្នោត ឬ នៅខាងក្រៅទីកន្លែងបោះឆ្នោត (សូមមើលកន្លែងបោះឆ្នោតតាមចិញ្ចើមថ្នល់ខាងក្រោម)។
    • ដើម្បីស្វែងរកន្លែងបោះឆ្នោតដែលអាចចេញចូលបាននៅជិតបំផុតដែលមានសន្លឹកឆ្នោតដូចគ្នានឹងតំបន់របស់លោកអ្នក សូមទូរស័ព្ទទៅកាន់ (562) 466-1310 ឬប្រើប្រាស់ ស្វែងរកកន្លែងបោះឆ្នោត។លោកអ្នកអាចរាយការណ៍អំពីកន្លែងបោះឆ្នោតដែលមិនអាចចេញចូលបាននៅលើទាក់ទង ទំព័រ។
  • មជ្ឈមណ្ឌលបោះឆ្នោតភាពជាអ្នកជិតខាង (NVCs) ៖ មជ្ឈមណ្ឌលបោះឆ្នោតភាពជាអ្នកជិតខាង (NVCs) គឺជាអនាគតសម្រាប់ធ្វើជាកន្លែងបោះឆ្នោតនៅក្នុង Los Angeles ខោនធី។ NVCs បង្រួមចូលគ្នានូវកន្លែងបោះឆ្នោតពីរទៅបួនកន្លែងនៅទីតាំងស្រដៀងគ្នា និងអាចមើលឃើញគ្នាបានក្នុងភាពជាអ្នកជិតខាង អាចឲ្យចេញចូលបានសម្រាប់អ្នកបោះឆ្នោតទាំងឡាយដែលមានតម្រូវការជាក់លាក់ និងផ្ដល់នូវកន្លែងចំណតសមរម្យ។
  • ជំនួយការក្នុងការបោះឆ្នោត ៖ តាមច្បាប់រដ្ឋ California អ្នកបោះឆ្នោតទាំងឡាយណាដែលត្រូវការជំនួយក្នុងការបោះឆ្នោតមានសិទ្ធិស្នើសុំជំនួយ។ បុគ្គលិករៀបចំការបោះឆ្នោតអាចផ្ដល់ជំនួយបាន ឬម្យ៉ាងទៀតអ្នកបោះឆ្នោតអាចជ្រើសរើសអ្នកណាម្នាក់ផ្សេងបានដោយខ្លួនឯង។ ប្រសិនបើលោកអ្នកមិនអាចគូសលើសន្លឹកឆ្នោតបានដោយខ្លួនឯង លោកអ្នកអាចជ្រើសរើសមនុស្សបានរហូតដល់មនុស្សពីរនាក់ដើម្បីជួយលោកអ្នកបោះឆ្នោតរបស់លោកអ្នក។ មនុស្សមិនអាចជានិយោជក ភ្នាក់ងាររបស់និយោជក ថ្នាក់ដឹកនាំសហជីពការងារ ឬភ្នាក់ងារសហជីពរបស់លោកអ្នកទេ។
  • អ្នកបោះឆ្នោតដែលប្រើប្រាស់កៅអីរុញ ៖ បន្ទប់បោះឆ្នោតដែលអាចឲ្យរទេះរុញចេញចូលបាន គឺមាននៅគ្រប់ទីកន្លែងបោះឆ្នោតទាំងអស់។
  • ការបោះឆ្នោតតាមដងផ្លូវចិញ្ចើមថ្នល់ ៖ អ្នកបោះឆ្នោតទាំងឡាយណាដែលមិនអាចទៅដល់តំបន់បោះឆ្នោតនៅកន្លែងបោះឆ្នោតបានដោយមូលហេតុរបាំងសំណង់ ឬកម្រិតរូបរាង្គកាយអាចស្នើសុំដើម្បីបោះឆ្នោត "ដងផ្លូវចិញ្ចើមថ្នល់" (ក្រៅទីតាំងបោះឆ្នោត) បាន។ បុគ្គលិករៀបចំបោះឆ្នោតអាចយកសន្លឹកឆ្នោត និងឧបករណ៍បោះឆ្នោតទៅឲ្យអ្នកបោះឆ្នោត ជួយអ្នកបោះឆ្នោតប្រសិនបើចាំបាច់ និងទម្លាក់សន្លឹកឆ្នោតទៅក្នុងធុងឆ្នោត។
  • អ្នកបោះឆ្នោតដែលមានបញ្ហាចក្ខុវិស័យ ៖ កន្លែងបោះឆ្នោតនីមួយៗនៅក្នុងស្រុកមានបង្ហាញនូវការណែនាំអំពីការបោះឆ្នោតដែលមានរាងធំៗ។ ឧបករណ៍ពង្រីកក៏អាចរកបានផងដែរចំពោះអ្នកបោះឆ្នោតទាំងឡាយណាដែលមានការលំបាកក្នុងការមើលសន្លឹកឆ្នោត។ ជំនួយរបស់បុគ្គលិកបោះឆ្នោតអាចរកបានជានិច្ច។
  • ឧបករណ៍គូស ៖ ឧបករណ៍គូសពិសេសដែលមានគ្រាប់ធំសម្រាប់ងាយស្រួលកាន់ដែលមានគ្រាប់កាន់ស្ទាត់អាចរកបាននៅគ្រប់កន្លែងបោះឆ្នោតទាំងអស់នៅក្នុង Los Angeles ខោនធី ។ ឧបករណ៍នេះអនុញ្ញាតិឲ្យអ្នកដែលមិនអាចកាន់ឧបករណ៍គូសធម្មតាបាន ឲ្យគូសលើសន្លឹកឆ្នោតបានយ៉ាងងាយ ហើយបោះឆ្នោតបានយ៉ាងត្រឹមត្រូវ។

សំនួរ?

ដើម្បីស្វែងរកកន្លែងបោះឆ្នោតរបស់លោកអ្នក ចូលទៅកាន់ ស្វែងរកកន្លែងបោះឆ្នោត

តើលោកអ្នកមានអារម្មណ៍ថាកន្លែងបោះឆ្នោតរបស់លោកអ្នកមានបិទផ្លាកចេញចូលខុសដែរឬទេ? យើងខ្ញុំត្រូវការមតិតបរបស់លោកអ្នក ហើយយើងខ្ញុំនឹងធ្វើការជាមួយលោកអ្នកដើម្បីពិនិត្យមើល និងវាយតម្លៃកន្លែងបោះឆ្នោតរបស់លោកអ្នកឡើងវិញ។ សូមទាក់ទងមក Nelson Fernandez តាមលេខ (562) 462-2894 ឬបំពេញ បែបបទតាមប្រព័ន្ធអ៊ិនធឺណឺតបញ្ជាក់ការចេញចូលរបស់អ្នកបោះឆ្នោត

សម្រាប់ព័ត៌មានបន្ថែម សូមអានខិតប័ណ្ណនេះ ៖ ការបោះឆ្នោតគឺជាសិទ្ធិរបស់លោកអ្នក ៖ មគ្គុទ្ទេសក៍ណែនាំការបោះឆ្នោតសម្រាប់អ្នកបោះឆ្នោតដែលមានតម្រូវការជាក់លាក់

Icon - Close