ការបោះឆ្នោតតាមសំបុត្រអាចប្រើប្រាស់បាន
សន្លឹកឆ្នោតបោះតាមសំបុត្រអាចចូលប្រើប្រាស់បាន អនុញ្ញាតឱ្យអ្នកបោះឆ្នោតមានលទ្ធភាពចូល អាននិងគូសលើសន្លឹកឆ្នោតរបស់ពួកគេជាលក្ខណៈឯកជននិងឯករាជ្យលើឧបករណ៍ផ្ទាល់ខ្លួនរបស់ពួកគេ។
វិធីប្រើនិងផ្ញើសន្លឹកឆ្នោតដែលអាចចូលប្រើប្រាស់បានតាមរយៈសន្លឹកឆ្នោតបោះតាមសំបុត្រ
តម្រូវការ
អ្នកបោះឆ្នោតដែលប្រើការបោះឆ្នោតតាមសំបុត្រអាចប្រើប្រាស់បាន គួរបញ្ជូនសន្លឹកឆ្នោតដែលបានបោះពុម្ពរួចហើយដោយប្រើស្រោមសំបុត្រផ្លូវការសំរាប់បញ្ជូនត្រឡប់វិញ។
វិធីផ្ញើសន្លឹកឆ្នោតរបស់អ្នកមកវិញ
មានជំរើសច្រើនលើវិធីផ្ញើសន្លឹកឆ្នោតរបស់អ្នកមកវិញ៖
- តាមសំបុត្រ, សូមចាំថាមិនតម្រូវតែមប្រៃសនីយ៍ទេ
- ដោយផ្ទាល់ខ្លួននៅទីកន្លែងប្រអប់ទម្លាក់ឆ្នោតបោះតាមសំបុត្រមួយណាក៍បាន
- នៅមណ្ឌលបោះឆ្នោតណាមួយក៍បានក្នុងខោនធី L.A.
ប្រសិនបើសន្លឹកឆ្នោតរបស់អ្នកត្រូវបានវាយត្រាប្រៃសនីយ៍ឲ្យទាន់ថ្ងៃបោះឆ្នោត ហើយទទួលបានក្នុងរយៈពេល 17 ថ្ងៃដោយនាយកដ្ឋានរបស់យើង យើងនឹងដំណើរការ ផ្ទៀងផ្ទាត់ និងរាប់សន្លឹកឆ្នោតនោះ។
ទាញយកនិងចែករំលែកជាមួយសហគមន៍របស់អ្នក៖ វិធីផ្ញើសន្លឹកឆ្នោតបោះតាមសំបុត្រ
មិនឃើញស្រោមសំបុត្រផ្លូវការសំរាប់បញ្ជូនមកវិញរបស់អ្នក?
អ្នកបោះឆ្នោតដែលមិនឃើញស្រោមសំបុត្រផ្លូវការសំរាប់បញ្ជូនមកវិញអាច៖
របៀបតាមដានសន្លឹកឆ្នោតរបស់អ្នក
ទទួលបានសារជាអត្ថបទផ្ទាល់ខ្លួន អ៊ីម៉ែល និង / ឬ សារជាសំឡេងដោយស្វ័យប្រវត្តិ អំពីសន្លឹកឆ្នោតបោះឆ្នោតតាមសំបុត្ររបស់អ្នកដោយជាវនៅកន្លែងសន្លឹកឆ្នោតរបស់ខ្ញុំនៅឯណា។ នេះគឺជាសេវាកម្មឥតគិតថ្លៃដែលមានសម្រាប់អ្នកបោះឆ្នោតដែលបានចុះឈ្មោះទាំងអស់ដែលផ្តល់ឱ្យអ្នកនូវព័ត៌មានថ្មីៗអំពីកន្លែងដែលសន្លឹកឆ្នោតរបស់អ្នកស្ថិតនៅនិងពេលណាអ្នកអាចរំពឹងថានឹងទទួលបាន។
ជាវនៅតើសន្លឹកឆ្នោតរបស់ខ្ញុំនៅឯណា (WHERE'S MY BALLOT)
វិធីពិនិត្យមើលថាតើសន្លឹកឆ្នោតរបស់អ្នកត្រូវបានទទួលនិងរាប់
អ្នកបោះឆ្នោតអាចពិនិត្យមើលស្ថានភាពនៃសន្លឹកឆ្នោតរបស់ពួកគេដើម្បីបញ្ជាក់ថាតើវាត្រូវបានគេទទួលនិងដាក់ទៅក្នុងបញ្ជីរាប់តាម រយៈឧបករណ៍ស្ថានភាពបោះឆ្នោតតាមសំបុត្ររបស់យើងដែរឬទេ។
សំនួរដែលត្រូវបានសួរជាញឹកញាប់
- តើការបោះឆ្នោតតាមសំបុត្រអាចប្រើប្រាស់បានគឺជាអ្វី?
ការបោះឆ្នោតតាមសំបុត្រអាចប្រើប្រាស់បាន ផ្តល់ជូនអ្នកបោះឆ្នោតនូវមធ្យោបាយដែលអាចប្រើបានក្នុងការបំពេញសន្លឹកឆ្នោតដោយផ្ញើតាមសំបុត្រដោយអនុញ្ញាតឱ្យពួកគេចូលមើល អាននិងគូ
- ចុះបើខ្ញុំមិនមានស្រោមសំបុត្រសំរាប់បញ្ជូនសន្លឹកឆ្នោតបោះតាមសំបុត្រ?
សូមទូរស័ព្ទទៅលេខ 1-800-815-2666 ឬអ៊ីម៉ែល votebymail@rrcc.lacounty.gov ដើម្បីស្នើសុំកញ្ចប់បោះឆ្នោតតាមសំបុត្រថ្មីមួយ។
- តើខ្ញុំបញ្ជូនមកវិញនូវសន្លឹកឆ្នោតតាមសំបុត្រអាចប្រើប្រាស់បានតាមរបៀបណា?
ផ្ញើសន្លឹកឆ្នោតរបស់អ្នកដើម្បីឱ្យវាត្រូវបានបោះត្រាប្រៃសនីយ៍នៅថ្ងៃ រឺមុនថ្ងៃបោះឆ្នោត រឺក៏ទម្លាក់សន្លឹកឆ្នោតរបស់អ្នកនៅឯប្រអប់ទម្លាក់ចុះរឺមណ្ឌលបោះឆ្នោតមុនម៉ោង 8 យប់នៅថ្ងៃបោះឆ្នោត។ សម្រាប់បញ្ជីទីតាំងសូមទស្សនា LAVOTE.GOV ។
- តើខ្ញុំបញ្ជូនមកវិញនូវសន្លឹកឆ្នោតតាមសំបុត្រអាចប្រើប្រាស់បានដែលបំពេញរួចនៅពេលណា?
ឆ្នោតត្រូវតែបានទទួលឬបោះត្រាប្រៃសនីយ៍ឲ្យបានទាន់ម៉ោង 8 យប់ ម៉ោងនៅប៉ាស៊ីហ្វិក នៅថ្ងៃបោះឆ្នោត។
ទំនាក់ទំនងយើងខ្ញុំ
មានសំនួរផ្សេងៗ? សូមទាក់ទងការិយាល័យយើងខ្ញុំតាមទូរស័ព្ទលេខ 1-800-815-2666, ឬអ្នកអាចអ៊ីម៉ែលយើងខ្ញុំនៅ ravbm@rrcc.lacounty.gov.