Skip to Content

ការសង្កេតសាធារណៈ

Public Observation

អំពីការសង្កេតសាធារណៈ

ច្បាប់បោះឆ្នោតរដ្ឋកាលីហ្វ័រញ៉ា អនុញ្ញាតឱ្យសាធារណៈជនសង្កេតមើលសកម្មភាពផ្សេងៗទាក់ទងនឹងការបោះឆ្នោត។ ការសង្កេតសាធារណៈផ្តល់ឱកាសដ៏ល្អមួយដើម្បីមើល និងសិក្សាអំពីសកម្មភាពផ្សេងៗដែលឈានទៅដល់ការដឹកនាំការបោះឆ្នោត។

វាមិនចាំបាច់ក្នុងការរៀបចំទុកជាមុននោះទេ ប៉ុន្តែវាមានប្រយោជន៍ក្នុងការជូនដំណឹង និងកំណត់ពេលជាមួយការិយាល័យរបស់យើងជាមុនសម្រាប់ដំណើរទស្សនកិច្ចដែលបានគ្រោងទុក។

អ៊ីមែល outreach@rrcc.lacounty.gov ដើម្បីសម្របសម្រួលដំណើរទស្សនកិច្ច ឬសួរសំណួរទាក់ទងនឹងការបោះឆ្នោត។

ផែនការក្រុមអ្នកសង្កេតការណ៍ការបោះឆ្នោត

ផែនការក្រុមអ្នកសង្កេតការណ៍ការបោះឆ្នោត (EOPP) ត្រូវបានដាក់ទៅការិយាល័យរដ្ឋលេខាធិការនៃរដ្ឋកាលីហ្វ័រញ៉ា ហើយអាចមើលបាននៅលើទំព័រការបោះឆ្នោតបច្ចុប្បន្ន និងនាពេលខាងមុខ។ បន្ទាប់ពីរាត្រីបោះឆ្នោត កាលវិភាគនៃលទ្ធផលក្រោយការបោះឆ្នោតនៅយប់បោះឆ្នោតនឹងត្រូវបិទផ្សាយនៅមាត់ទ្វារចូលនៃទីស្នាក់ការកណ្តាល Norwalk ហើយមាននៅលើទំព័រការបោះឆ្នោតបច្ចុប្បន្ន និងនាពេលខាងមុខផងដែរ ។


អ្វីដែលអ្នកត្រូវដឹងមុនពេលទៅជួបនៅទីស្នាក់ការ

ព័ត៌មានសុខភាពសាធារណៈ COVID-19

គ្រប់កន្លែងទាំងអស់នឹងអនុវត្តតាមការណែនាំសុខភាពសាធារណៈ និងសុវត្ថិភាពបច្ចុប្បន្ន។ ប្រសិនបើអ្នកសង្កេតការណ៍មិនអនុវត្តតាមច្បាប់ដែលបានគ្រោងទុក ពួកគេនឹងត្រូវបានស្នើសុំឱ្យចាកចេញ។

  • របាំងមុខ ម៉ាស់ត្រូវបានទាមទារ ខណៈពេលដែលនៅក្នុងកន្លែងររបស់យើង ហើយត្រូវបិទច្រមុះ និងមាត់គ្រប់ពេលវេលា។
  • ការរក្សាគម្លាតអោយឃ្លាតឆ្ងាយពីគ្នានឹងត្រូវតែអនុវត្ត។ តំបន់សង្កេតជាច្រើននឹងមានកំណត់សម្គាល់គូសនៅលើកំរាល ឬព្រំដែន។
  • ទឹកលាងសំអាតដៃមាននៅគ្រប់កន្លែងនៅច្រកចូល និងច្រកចេញ។

ច្បាប់សង្កេតការណ៍សាធារណៈ

ការរក្សាសុវត្ថិភាពសន្លឹកឆ្នោត និងភាពឯកជនរបស់អ្នកបោះឆ្នោត គឺជាគោលបំណងចម្បងរបស់យើង។ សាធារណជនត្រូវបានស្វាគមន៍ក្នុងការសង្កេត និងមើលប្រតិបត្តិការ និងដំណើរការផ្សេងៗទាក់ទងនឹងការបោះឆ្នោត ប៉ុន្តែត្រូវអនុវត្តតាមច្បាប់ដែលមានចែងខាងក្រោម។

ការរក្សាសុវត្ថិភាពសន្លឹកឆ្នោត និងភាពឯកជនរបស់អ្នកបោះឆ្នោត គឺជាគោលបំណងចម្បងរបស់យើង។ សាធារណជនត្រូវបានស្វាគមន៍ក្នុងការសង្កេត និងមើលប្រតិបត្តិការ និងដំណើរការផ្សេងៗទាក់ទងនឹងការបោះឆ្នោត ប៉ុន្តែត្រូវអនុវត្តតាមច្បាប់ដែលមានចែងខាងក្រោម។

បញ្ជីពេញលេញនៃច្បាប់ និងគោលការណ៍ណែនាំអាចរកបាននៅក្នុងច្បាប់សង្កេតការណ៍សាធារណៈ។

Icon - Close