Skip to Content

Community & Voter Outreach Committee

អំពី CVOC

តើគណៈកម្មការបម្រើសហគមន៍អ្នកបោះឆ្នោតជានរណា (CVOC)?

គណៈកម្មការបម្រើសហគមន៍ និងអ្នកបោះឆ្នោត (Community and Voter Outreach Committee, CVOC) គឺជាដៃគូរវាងមន្ត្រីកត់ត្រា-ចុះបញ្ជី/ស្មៀនរបស់ខោនធី Los Angeles និងប្រជាពលរដ្ឋ, រវាងសហគមន៍ និងអង្គការគាំពារនានា។ តាមរយៈគណៈកម្មការនេះ ប្រជាពលរដ្ឋបានដើរ តួដោយសកម្ម និងសហប្រតិបត្តិការ ក្នុងការធ្វើសហការជាមួយមន្ត្រីរៀបចំការបោះឆ្នោតរបស់ខោនធីនេះ ដើម្បីធានាថា ការបោះឆ្នោតនីមួយៗមានដំណើរប្រព្រត្តិទៅដោយយុត្តិធម៌ ដោយងាយស្រួល និងដោយតម្លាភាព សម្រាប់ពលរដ្ឋដែលជាអ្នកបោះឆ្នោតទាំងអស់។ តាំងពេលចាប់កំណើតក្នុងឆ្នាំ 1998 រៀងមក គណៈកម្មការនេះបានដើរតួជាគំរូនៃការចូលរួមរបស់ប្រជាពលរដ្ឋក្នុងរដ្ឋាភិបាល។

តើបេសកកម្មរបស់ CVOC ធ្វើអ្វី?

បេសកម្មរបស់គណៈកម្មការនេះគឺដើម្បីសម្របសម្រួលការប្រស្រ័យទាក់ទង និងការធ្វើសហប្រតិបត្តិការ រវាងសហគមន៍ និងមន្ត្រីកត់ត្រាការបោះឆ្នោត អំពីមធ្យោបាយក្នុងការអប់រំ ការចូលរួម និងការផ្ដល់សេវាកម្មប្រកបដោយគុណភាព និងដើម្បីធានាផ្ដល់ភាពងាយស្រួល ជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតទាំងអស់។

តើយើងធ្វើអ្វី?

បុគ្គលិក CVOC តាមរយៈការធ្វើដៃគូជាមួយផ្នែកផ្សេងៗនៃសហគមន៍ ក្នុងការផ្ដល់សេវាកម្មល្អជូនអ្នកបោះឆ្នោត ដែលទាមទារតម្រូវការពិសេស អ្នកបោះឆ្នោតដែលទាមទារជំនួយការខាងភាសា និងក្នុងការជួយចែកចាយព័ត៌មានអំពីបញ្ហាការបោះឆ្នោតសំខាន់ៗ ដូចជាសន្លឹកឆ្នោតបណ្ដោះអាសន្ន សម្ភារៈបោះឆ្នោតប្រែសម្រួលជាភាសាផ្សេងៗ និងប្រព័ន្ធបោះឆ្នោតជាដើម។

ផ្នែកសំខាន់ៗនៃភាពជាដៃគូ ៖

  • ខ្សែទូរស័ព្ទបន្ទាន់ 1-800 ៖ ប្រើទូរស័ព្ទរបស់អង្គការ និងធ្វើការជាមួយមន្ត្រី RR/CC ដើម្បីជួយអ្នកបោះឆ្នោត ដែលមានសំណួរ ពាក់ព័ន្ធកូនសៀវភៅសន្លឹកឆ្នោតគំរូ អាសយដ្ឋានការិយាល័យបោះឆ្នោត និងការស្នើសុំសម្ភារៈបោះឆ្នោត ដែលបានប្រែសម្រួលជាភាសាផ្សេងៗ។
  • ការបម្រើសហគមន៍ និងអ្នកបោះឆ្នោត ៖ អញ្ជើញមន្ត្រី RR/CC ឲ្យធ្វើបទបង្ហាញអំពីបញ្ហាថ្មីៗ ដែលនឹងមានផលប៉ះពាល់អ្នកបោះឆ្នោតជាទូទៅ
  • បញ្ហាបច្ចុប្បន្ន និងបញ្ហាអនាគត ៖ ជ្រើសរើសមន្ត្រីរៀបចំការបោះឆ្នោត នៅតាមទីកន្លែង ដែលមានទម្លាប់ពិបាកជ្រើសរើស
  • ការហ្វឹកហ្វឺនមន្ត្រីរៀបចំការបោះឆ្នោត ៖ រកទីកន្លែង និងអ្នកស្ម័គ្រចិត្ត
  • ការអប់រំអ្នកបោះឆ្នោត ៖ ដំឡើងតូបបុគ្គលិកនៅតាមកន្លែងប្រារព្ធព្រឹត្តិការណ៍ និងសកម្មភាពអប់រំអ្នកបោះឆ្នោតក្នុងមូលដ្ឋាន ពាក់ព័ន្ធនីតិវិធីបោះឆ្នោត និងវិធីបោះឆ្នោតថ្មីៗ ដែលរួមមានតូបម៉ាស៊ីនបោះឆ្នោត InkaVote Plus និងតូបម៉ាស៊ីនបោះដោយសម្លេង
  • ការចុះឈ្មោះបោះឆ្នោត ៖ ជម្រុញ និងចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋ
  • ប្រព័ន្ធបោះឆ្នោត ៖ ស្នើសុំក្រុមការងារសហគមន៍ ឲ្យជួយផ្ដល់គំនិតយោបល់របស់ពួកគេមកវិញ អំពីការជ្រើសរើសប្រព័ន្ធបោះឆ្នោតថ្មី។

បច្ចុប្បន្ននេះ មានអង្គការប្រមាណ 120 អង្គការ និងអ្នកតំណាងប្រមាណ 200 នាក់ បានចូលរួមអង្គប្រជុំប្រចាំត្រីមាសរបស់គណៈកម្មការ CVOC ជាប្រក្រតី។ អង្គប្រជុំនេះត្រូវបានបើកជូនសាធារណៈជន និងអង្គការពាក់ព័ន្ធគ្រប់មជ្ឈដ្ឋាន។ បើលោកអ្នក ឬអង្គការ/ក្រុមរបស់លោកអ្នកចង់ចូលរួម ឬទទួលព័ត៌មានពិស្តារបន្ថែម នោះសូមទាក់ទង ៖

Julia Keh

មន្ត្រីសម្របសម្រួល CVOC

ទូរស័ព្ទ ៖ (562) 462-2754

ទូរសារ ៖ (562) 651-1035

អ៊ីមែល ៖ jkeh@rrcc.lacounty.gov

 

Department of Registrar-Recorder/County Clerk

12400 Imperial Highway, 7th Floor

Norwalk, CA 90650

Icon - Close