លោកអ្នកអាចស្នើសុំព័ត៌មានអ្នកចុះឈ្មោះបោះឆ្នោតក្នុងតម្លៃបន្តិចបន្តួចដោយចូលទស្សនាការិយាល័យ Norwalk របស់មន្ត្រីចុះបញ្ជី-មន្ត្រីធ្វើកំណត់ត្រា/ស្មៀនខោនធី និងដោយបំពេញបែបបទ។
ដោយយោងតាមក្រមរដ្ឋាភិបាល 6254.4 អាសយដ្ឋានលំនៅដ្ឋាន លេខទូរស័ព្ទ អាសយដ្ឋានអ៊ីម៉ែល លេខតំបន់ ឬលេខដទៃទៀតដែលត្រូវបានបញ្ជាក់ដោយរដ្ឋលេខាធិការសម្រាប់គោលបំណងចុះឈ្មោះអ្នកបោះឆ្នោត និងព័ត៌មាននៃការចុះឈ្មោះពីមុខដែលត្រូវបានបង្ហាញនៅលើប័ណ្ណចុះឈ្មោះអ្នកបោះឆ្នោតសម្រាប់អ្នកបោះឆ្នោតដែលបានចុះឈ្មោះទាំងអស់ត្រូវរក្សាជាការសម្ងាត់ ហើយនឹងមិនត្រូវបានបង្ហាញទៅកាន់បុគ្គលណាម្នាក់ឡើយ លើកលែងតែយោងទៅតាម ផ្នែក 2194 នៃច្បាប់បោះឆ្នោត។
ច្បាប់ចម្លងដែលបានបញ្ជាក់ - សំបុត្របញ្ជាក់ ឬ ប្រតិចារិក
- 6.75 ដុល្លារសម្រាប់ឈ្មោះដែលបានស្វែងរកនីមួយៗ
ការស្វែងរក - ឯកសារចុះឈ្មោះអ្នកបោះឆ្នោត
5 ដុល្លារសម្រាប់ឈ្មោះដែលបានស្វែងរកនីមួយៗ
- ដោយផ្ទាល់ ៖ ចូលមើលផ្នែកព័ត៌មានបោះឆ្នោតនៅមន្រ្តីចុះបញ្ជី-មន្រ្តីធ្វើកំណត់ត្រា/ស្មៀនខោនធី ហើយបំពេញបែបបទស្នើសុំ។
- តាមសំបុត្រ ៖ ការស្នើសុំជាលាយលក្ខណ៍អក្សរត្រូវតែរួមបញ្ចូលទាំងឈ្មោះរបស់លោកអ្នក អាសយដ្ឋាន ថ្ងៃខែឆ្នាំកំណើត ហត្ថលេខា លេខទូរស័ព្ទ និងស្រោមសំបុត្រដែលបានបិទតែម និងចុះអាសយដ្ឋានដោយខ្លួនឯង ដែលបានផ្ញើទៅកាន់អាសយដ្ឋាន៖
Registrar-Recorder/County Clerk
Election Information Section
12400 Imperial Hwy., Room 2013
Norwalk, CA 90650
សម្រាប់ព័ត៌មានបន្ថែម ទាក់ទងផ្នែកព័ត៌មានបោះឆ្នោតតាមរយៈលេខ (562) 466-1310 ។