Skip to Content

Sample Ballot Booklet

សន្លឹក​ឆ្នោត​គំរូ

ទទួលបានវា។ អាន​វា។ គូស​សម្គាល់វា។ យក​វាទៅ។

សន្លឹកឆ្នោតគំរូរបស់លោក​អ្នកគឺគ្រាន់តែថា — ជា​ឧទាហរណ៏នៃសន្លឹកឆ្នោតរបស់លោក​អ្នក។ វាគឺជាក់លាក់ចំពោះព័ត៌​មានដែលអ្នកបានផ្តល់ឲ្យ​នៅលើ​ទម្រង់បែបបទចុះឈ្មោះរបស់អ្នកបោះឆ្នោត ដូចជាកន្លែងដែលអ្នករស់នៅ និង​​ គណបក្សអាទិភាព។

សន្លឹកឆ្នោតគំរូរបស់លោក​អ្នកគឺជាឧបករណ៍ដ៏អស្ចារ្យដើម្បីប្រើនៅ​មុន និង នៅ​ថ្ងៃបោះឆ្នោត។ អ្នកអាចរកឃើញចំណុច​ដូចខាងក្រោមនៅក្នុងកូនសៀវភៅសន្លឹកឆ្នោតគំរូរបស់​លោកអ្នក​ ៖

● បេក្ខជន និង វិធានការដែលអ្នកអាចបោះឆ្នោតឲ្យ​នៅ​ថ្ងៃបោះឆ្នោត
● សេចក្តីថ្លែងការណ៍របស់បេក្ខជន
● កន្លែងបោះឆ្នោតដែល​បានផ្ដល់ឲ្យ
● ពាក្យបែបបទសុំសន្លឹកឆ្នោតបោះផ្ញើ​តាមសំបុត្រ

RR/CC ផ្ញើ​សន្លឹកឆ្នោតគំរូ​ដោយស្វ័យប្រវត្តិទៅ​ដល់​អ្នក​បោះ​ឆ្នោតដែល​បាន​ចុះ​ឈ្មោះរួច ពី 30 ទៅ 40 ថ្ងៃមុនរៀងរាល់​ការ​បោះឆ្នោត។ អ្នកក៏អាចស្នើសុំ​ សន្លឹកឆ្នោតគំរូអេឡិចត្រូនិច ត្រូវ​បាន​ផ្ញើ​ទៅ​ឲ្យ​លោក​អ្នក​ដោយ​អ៊ី​ម៉ែល​។ លើសពីនេះទៅ​ទៀត អ្នកអាចចូលដំណើរការលើ​​សន្លឹកឆ្នោតគំរូ​របស់​លោក​អ្នក​នៅលើប្រព័ន្ធ​អ៊ិនធឺណឺតជាមួយ​ ស្វែងរកសន្លឹកឆ្នោតគំរូ។

Icon - Close