Skip to Content

ការបណ្តុះបណ្តាលមន្ត្រីរង ផ្នែកចុះបញ្ជី

deputy-registrar-training

មន្ត្រីចុះបញ្ជី-មន្ត្រីធ្វើកំណត់ត្រា Los Angeles/ស្មៀនខោនធីមានកម្មវិធីបណ្តុះបណ្តាលមន្រ្តីរងចុះបញ្ជីអ្នកបោះឆ្នោត (Deputy Voter Registrar Training) សម្រាប់អង្គភាព/ស្ថាប័ន និងសម្រាប់បុគ្គលនានាដែលចង់ស្វែងរកពីរបៀបចុះឈ្មោះអ្នកបោះឆ្នោត។ ប្រធានបទណែនាំរួមមានការចុះឈ្មោះអ្នកបោះឆ្នោត ការជួយមន្ត្រីបោះឆ្នោតជាមួយនឹងការបំពេញបែបបទអ្នកបោះឆ្នោតនានា និងការយល់ពីច្បាប់បោះឆ្នោតរដ្ឋកាលីហ្វ័រញ៉ាដែលទាក់ទងនឹងតម្រូវការចុះឈ្មោះនានា។  

ការបណ្តុះបណ្តាលត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ។ អ្នកចូលរួមដែលមានចំណាប់អារម្មណ៍ ត្រូវតែបានចុះឈ្មោះបោះឆ្នោតមុនពេលក្លាយជាមន្រ្តីរងចុះបញ្ជីម្នាក់។ អ្នកចូលរួមនឹងទទួលបាន "សៀវភៅណែនាំចុះឈ្មោះអ្នកបោះឆ្នោត" និងវិញ្ញាបនបត្របញ្ជាក់ជាមន្រ្តីរងចុះឈ្មោះអ្នកបោះឆ្នោតបន្ទាប់ពីបញ្ចប់កម្មវិធីបណ្តុះបណ្តាលរយៈពេលមួយម៉ោងកន្លះបានជោគជ័យ។

កិច្ចប្រជុំពីការបណ្តុះបណ្តាលវិញ្ញាបនកម្មត្រូវបានប្រារព្ធនៅការិយាល័យ Norwalk មន្ត្រីចុះបញ្ជី-មន្រ្តីធ្វើកំណត់ត្រា/ស្មៀនខោនធីដែលមានទីតាំងនៅ 12400 Imperial Hwy, Room 5219, Norwalk CA, 90650។

ប្រសិនបើលោកអ្នក ឬអង្គភាពរបស់លោកអ្នកចាប់អារម្មណ៍ចូលរួមក្នុងកម្មវិធីនេះ ចូរទាក់ទង សេវាសាធារណៈសហគមន៍ និងអ្នកបោះឆ្នោតដោយទូរស័ព្ទទៅលេខ (562) 345-8364 ។

Icon - Close